(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដែលជាតំណាងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅសាធារណរដ្ឋហ្វីជី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានបញ្ជាក់ឲ្យដឹងថា «នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំខាងលើនេះ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នឹងត្រូវចុះហត្ថលេខាលើសេចក្តីប្រកាសរួមរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកផងដែរ»។
សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋសភា ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖