នៅព្រឹកនេះ តំណាងរាស្រ្ត CNRP ៤រូប ចូលសួរសុខទុក្ខសកម្មជន១៧នាក់ ដែលជាប់ពន្ធនាគារព្រៃស
11-01-2017 10:45
(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៩៖៣០នាទី ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ក្រុមតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិ ៤រូប ដែលដឹកនាំដោយ លោក ម៉ៅ មុនីវណ្ណ បានចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ១៧នាក់ ដែលជាប់ឃុំឃាំង នៅក្នុងពន្ធនាគារព្រៃស។ នេះបើតាមសេចក្តីរាយការណ៍របស់មន្រ្តីនៅពន្ធនាគារ។
តំណាងរាស្រ្តគណបក្សប្រឆាំងទាំង៤រូបនោះ រួមមាន លោក មៅ មុនីវណ្ណ, លោក ង៉ោ គឹមជាង,លោក ទួត ឃ្យេឺត, លោក ម៉ែន ថាវរិន្រ្ត រួមទាំងសហការ២រូបទៀត។
សូមបញ្ជាក់ថា សកម្មជនគណបក្សប្រឆាំង ដែលជាប់ពន្ធនាគារព្រៃសទាំងនោះ មានការពាក់ព័ន្ធនឹងសំណុំរឿងហិង្សានៅលើទីលានប្រជាធិបតេយ្យ និងក្លែងឯកសារជាដើម៕