(ភ្នំពេញ)៖ The Bridge កម្ពស់៤៥ជាន់ ក្រោមទុនវិនិយោគ ៣០០លានដុល្លារ ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះ ដូចជា ខុនដូរ ៧៤៦units , ការិយាល័យ៩៦៣units, និងផ្សារទំនើប៥ជាន់ ហើយនៅពេលនេះ បានបញ្ចប់ការសាងសង់ជាន់កំពូលនៃអគារជាស្ថាពរហើយ នៅតែលំអរផ្ទៃខាងក្នុង នៃអគារតែប៉ុណ្ណោះ ដែលនឹងបង្ហាញរូបរាងពេញលេញ ដ៏ប្រណិតអស្ចារ្យគ្មានពីរ នៅចំបេះដូងរាជធានីភ្នំពេញ នៅឆ្នាំ២០១៨ខាងមុខនេះ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Land Cambodia និងជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប យ៉ាងប៉ិនប្រសព្វ លើវិស័យវិនិយោគ អចលទ្រព្យយ៉ាងកំពូលនៅកម្ពុជា លោកឧកញ៉ា សៀ រិទ្ធី បានថ្លែងថា «Oxley Worldbridgeយើង បានសាងសង់គម្រោងទី១ គឺThe Bridge នេះ នឹងបញ្ចប់ការសាងសង់ ក្នុងឆ្នាំ២០១៨ខាងមុខហើយ ដូចអ្វីដែលក្រុមហ៊ុនយើងបានសន្យា ជាមួយនឹងអតិថិជនរបស់យើង ក៏ដូចជាប្រជាពលរដ្ឋទូទៅ»។
លោកឧញ៉ាបន្ដថា «ពិសេសគម្រោងនេះ នឹងអាចបញ្ចប់លឿនជាងផែនការ ដែលយើងបានគ្រោងទៅទៀត ដោយកាលពីចុងឆ្នាំ២០១៦នេះ យើងបានសាងសង់ដល់ជាន់ទី៤៥ហើយ ដែលនេះជាគម្រោងទីមួយហើយ នៅស្រុកខ្មែរយើង ដែលធ្វើតាមកិច្ចសន្យា និងទាន់ផែនការ ដែលបានសន្យាជូនអតិថិជនយើង ហើយក្នុងឆ្នាំនេះ អគាររបស់យើង នឹងធ្វើការរៀបចំតុបតែងរចនាផ្ទៃខាងក្នុងអគារ ដែលយើងសង្ឃឹមថា នៅក្នុងឆ្នាំនេះ យើងនឹងបញ្ចប់តាមផែនការ ដើម្បីឲ្យអតិថិជនរបស់យើង នឹងអាចចូលមកកាន់កាប់ និងរស់នៅគេហដ្ឋាន ដ៏ទំនើបស៊ីវីល័យរបស់ខ្លួន នៅឆ្នាំក្រោយនេះតែម្ដង»។
លោកឧញ៉ាបន្ថែម The Bridge នឹងបង្ហាញរូបរាងដ៏ល្អឥតខ្ចោះ ទាំងគុណភាព រចនាបទ ការរៀបចំអគារ ដែលមានលក្ខណស្ដង់ដារអន្ដរជាតិ ពិសេស គឺពាំនាំនូវអ្វីដែលថ្មី ប្លែក ទំនើបស៊ីវិល័យ ដែលមាននៅតាមប្រទេសល្បីៗលើពិភពលោក យកមកអភិវឌ្ឍនៅកម្ពុជា ឲ្យដើរទាន់សម័យកាល សុវត្ថិភាព ផាសុកភាព អនាម័យ និងការថែទាំ យ៉ាងល្អគ្រប់ផ្នែកនៃអគារ ឬខុនដូ ការិយាល័យ និងផ្សារទំនើប ដូចជាផ្សារទំនើបនៅបរទេស ដែលមានទាំងចរន្ដ និងអនាម័យខ្ពស់ជានិរន្ដ។
The Bridge ជាគម្រោងដែលសាងសង់ និងអភិវឌ្ឍន៍ មកពីប្រទេសសិង្ហបុរី ដែលមានចំនុចពិសេសជាច្រើន ដោយឈរលើទីតាំងលេខ១ នៅកម្ពុជា គឺ នៅក្បែរស្ពានកោះពេជ្រជិតមាត់ជាមួយទេសភាពល្អស្រស់ត្រកាល គុណភាពស្ដង់ដារអន្ដរជាតិ រស់នៅក៏នៅបែបបរទេស ដែលមានទីធ្លារធំទូលាយ រចនាបទដ៏អស្ចារ្យ មានអាងហែលទឹិក កន្លែងហាត់ប្រាណ និងមានការរួមបញ្ជូលគ្នា ទាំងអគារការិយាល័យ មានផ្សារទំនើបដ៏ល្អអស្ចារ្យ។
គួរបញ្ជាក់ថា គ្រាន់តែបង្ហាញពីការសាងសង់ The Bridge ភ្លាមកាលពីឆ្នាំចុងឆ្នាំ២០១៤ អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក ទិញគម្រោងអស់ទាំង១០០% តែម្ដង ដែលនេះបង្ហាញឲ្យឃើញពីភាពជោគជ័យខ្ពស់ នៃម្ចាស់គម្រោងមួយនេះ ។ ក្នុងនោះផងដែរ គម្រោងThe Bridge នេះ អតិថិជនក្នុងស្រុកជាង ៥០%ឯណោះ ដែលបានទិញនូវគម្រោងនេះ ដែលបង្ហាញពីការរីកចម្រើនលូតលាស់លើគ្រប់វិស័យនៅកម្ពុជា៕