(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក (យប់៨លើក) បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់១៧នាក់ និងរបួសស្រាល៦នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៥ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន២២គ្រឿង រួមមានម៉ូតូ ចំនួន១៥គ្រឿង រថយន្ដធុនតូចចំនួន៥គ្រឿង, រថយន្ដធុនធំ២គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថា្នក់ចរាចរណ៍រួមមាន ល្មើសល្បឿន៤លើក, ស្រវឹង១លើក, មិនប្រកាន់ស្ដាំ២លើក, បត់គ្រោះថ្នា៤លើក, មិនគោរពសិទ្ធ១លើក, ប្រជែង១លើក, ងងុយដេក១លើក និងកត្តាយានយន្ដ១លើក។
សូមបញ្ជាក់ថារយៈ១០ថ្ងៃចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១២២លើក បណ្ដាលឲ្យមនុស្សស្លាប់៥២នាក់ រងរបួសធ្ងន់ចំនួន១២៣នាក់ និងរងរបួសស្រាលចំនួន ៦៤នាក់៕