(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា មិនបានបង្ហាញចំណាត់ការណាមួយចំពោះអ្នកដែលបានជេរប្រមាថ ដល់ព្រះសង្ឃថា «អាចោរថង់យាម» នោះទេ។ ប៉ុន្តែលោកថា ជនណាដែលបានប្រើពាក្យជេរប្រមាថដល់ព្រះសង្ឃ នឹងទទួលបានបាបទៅតាមកម្មផល។
លោក ហ៊ឹម ឆែម បានបញ្ជាក់យ៉ាងខ្លីបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោក បានចូលបំភ្លឺជូនគណៈកម្មការទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងបញ្ហាចំនួន៣ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ។
ទោះជាយ៉ាងណា ចំពោះរឿងនេះ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានជឿជាក់ថា លោករដ្ឋមន្រ្តី នឹងយកបញ្ហានេះទៅពិចារណា ដើម្បីបង្កើតបានជាដំណោះស្រាយមួយ។ យ៉ាងណាក៏ដោយ លោកជំរុញឱ្យ សាធារណជនញែកឱ្យដាច់រវាងការជេរប្រមាថព្រះសង្ឃជាទូទៅ និងការជេរប្រមាថលក្ខណៈបុគ្គល៕