(សៀមរាប)៖ នៅខណៈពេលនេះម៉ោងប្រមាណជិត៥រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ប្រធានា​ធិបតីសិង្ហបុរី លោក តូនី តាន់ កេងយាំ និងភរិយា ព្រមទាំងគណៈប្រតិភូ កំពុងទស្សនាកំសាន្ត នៅ​ប្រាសាទអង្គរវត្ត និងតំបន់ប្រាសាទនានា។

នៅក្នុងដំណើរទស្សនកិច្ចទៅខេត្តសៀមរាប របស់ប្រធានាធិបតីសិង្ហបុរី​ អមដំណើរដោយយកចិត្តទុកដាក់ពីសំណាក់ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជរាំង និង​រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន ព្រមទាំងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំខេត្តមួយចំនួនទៀតផងដែរ៕