(ភ្នំពេញ)៖ នៅវេលាម៉ោង៤៖៥០នាទី ល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ការបំភ្លឺរបស់ លោក ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រួមទាំងមន្ត្រីជាន់ខ្ពស់របស់ក្រសួងនេះចំនួន២៣រូប ជូនគណៈកម្មការទី៧នៃរដ្ឋសភានោះបានបិទបញ្ចប់ហើយ។
ការចូលបំភ្លឺនេះ ធ្វើតាមការកោះអញ្ជើញរបស់លោក ញ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងបញ្ហាចំនួន៣រួមមាន៖ទី១៖ អំពីបញ្ហាទីតាំងរបស់ពុទ្ធសាសនបណ្ឌិត ទី២៖ អំពីបញ្ហាពុទ្ធិកសាកលវិទ្យាល័យ ទី៣៖ អំពីបញ្ហាប្រាក់ខែ និងប្រាក់ម៉ោង របស់មន្ត្រីសង្ឃនៅពុទ្ធិកសិក្សា៕