អភិបាលរងខេត្តបន្ទាយមានជ័យ ចុះពិនិត្យការដ្ឋានជួសជុលផ្លូវ១ខ្សែ ប្រវែងជាង៣០០ម៉ែត្រ, ពលរដ្ឋសាទរចំពោះការយកចិត្តទុកដាក់របស់ CPP
10-01-2017 16:41
(បន្ទាយមានជ័យ)៖ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការដ្ឋានជួសជុលផ្លូវ១ខ្សែ ប្រវែងជាង៣០០ម៉ែត្រ ដែលរងការខូចខាតជាយូរឆ្នាំ ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោក លី សារី បានប្រាប់ឲ្យដឹងថា នេះជាការយកចិត្តទុកដាក់ពី លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះទុក្ខលំបាករបសប្រជាពលរដ្ឋ មិនថាយប់ ឬក៏ថ្ងៃឡើយ ជាពិសេសបញ្ហាផ្លូវថ្នល់នេះ តែងម្តង។
លោកអភិបាលរងខេត្តបានបន្តថា ការជួសជុលផ្លូវប្រវែង ជាង៣០០ម៉ែត្រនេះ ដំបូងជួសជុលដោយក្រាលគ្រួសក្រហម ដើម្បីបញ្ជៀសការលំបាករបស់ប្រជាពលរដ្ឋ ធ្វើចរាចរងាយស្រួល ជាពិសេសកុមារ និងសិស្សានុសិស្សនានា។
សូមបញ្ជាក់ថា ផ្លូវគ្រួសក្រហមប្រវែង ជាង៣០០ម៉ែត្រនេះ គឺមានការផ្តួចផ្តើមជួសជុលពីសប្បុរសជនក្នុងមូលដ្ឋាន និងការរួមចំណែកជាសម្ភារៈ និងគ្រឿងចក្រជួសជុលរបស់ លោក ហួត គង់ ហើយប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណ ចំពោះដល់ក្រុមការងារគណបក្សប្រជាជន ខេត្តបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់ដល់ពួកគាត់ជានិច្ច៕