(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនបរទេសម្នាក់ សញ្ជាតិតួកគី ដែលស្នាក់នៅលើសទិដ្ឋាការចំនួន៣៣ថ្ងៃ នៅផ្ទះជួលឈ្មោះ គឹម សារឿន ស្ថិតក្នុងក្រុម១ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ជនជាតិតួកគីនោះ មានឈ្មោះ YILMAZ MEHMET អាយុ៣៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ U12540053 ផុតសុពលភាព ថ្ងៃ១៦ មេសា ២០១៧ និងប្រើប្រាស់ទិដ្ឋការចុងក្រោយលេខ EI01051988 ផុតសុពលភាព ថ្ងៃ៨ ធ្នូ ២០១៦ (លើស៣៣ថ្ងៃ)។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ក្រោយធ្វើការឃាត់ខ្លួនរួចហើយ កម្លាំងនគរបាលជំនាញបានបញ្ជូនជនម្នាក់នេះ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕