(កណ្ដាល)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោក ហុក វ៉ាន់ធីណា បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន បុគ្គលម្នាក់ឈ្មោះ លាង ឡេង ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៥០H ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ «ហិង្សាទៅលើអ្នកកាន់កាប់ អចលនវត្ថុដោយសុច្ចរិត»។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា បុគ្គលឈ្មោះ លាង ឡេង បានប្រព្រឹត្តបទល្មើស កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។
រហូតមកដល់ពេលនេះ ដីកាបញ្ជាឲ្យចាប់ខ្លួន បានធ្លាក់ទៅដៃសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕