(ភ្នំពេញ)៖ ដើម្បីបង្កើនភាពងាយស្រួលជូនអតិថិជនមួយកម្រិតទៀតនោះ ហាងកាហ្វេ ខូស្តារ បានសម្រិតសម្រាំងឈុតអាហារពិសេស ជាច្រើនឈុត សម្រាប់ពេលអាហារ ៣ពេល ចាប់ពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៧ នេះ នៅគ្រប់សាខាហាង ខូស្តារ កាហ្វេ ទាំងអស់។

លោកអ្នកកាន់តែរីករាយជាមួយឈុតអាហារដូចខាងក្រោម៖

ឈុតអាហារពេលព្រឹក៖ ឈុតទីមួយមាន នំបុ័ងបែបអ៊ឺរ៉ុបមួយ(កូ្រសង់ រូរេសីន ក្រូណាត់) និងកាហ្វេក្តៅឬក៏ត្រជាក់ខ្នាតកណ្តាលមួយ (ឡាតេ កាពូឈីណូ ប្លោតវ៉ាយ ) ។ ឈុតទីពីរមាន នំផានីនីមួយ(មាន៤ជំរើសរសជាតិហេមនិងឈីស  រសជាតិសាច់ត្រីធូណា រសជាតិសាច់មាន់ និងរសជាតិឈីសជាមួយប៉េងបោះ) និងកាហ្វេក្តៅឬត្រជាក់ខ្នាតកណ្តាលមួយ (ឡាតេ កាពូឈីណូ ប្លោតវ៉ាយ ) ។

ឈុតអាហារថ្ងៃត្រង់៖ ឈុតទីមួយមានច្រើនជម្រើសដូចជា សាឡាត់(ត្រីធូណាឬសាច់មាន់) ក្លឹបសំាងវិចរសជាតិសាច់មាន់ ហេមនិងសាច់ជ្រូកបីជាន់ អីងគ្លេសម៉ាហ្វីនរសជាតិសាច់ជ្រូកបីជាន់  ជាមួយកាហ្វេក្តៅឬត្រជាក់ខ្នាតកណ្តាលមួយ (ឡាតេ កាពូឈីណូ ប្លោតវ៉ាយ )។ ឈុតទីពីរមានច្រើនជំរើសដូចជា ផាសតាកាបូណារ៉ា ផាសតាវេជីធើរ ផាសតាបូឡូញ៉ស ក្លឹបសំាងវិចរសជាតិសាច់មាន់ ហេមនិងសាច់ជ្រូកបីជាន់ខ្នាតធំ ពីតាផកខេចសាំងវិច ជាមួយកាហ្វេក្តៅឬត្រជាក់ខ្នាតកណ្តាលមួយ (ឡាតេ កាពូឈីណូ ប្លោតវ៉ាយ )

ឈុតអាហារពេលរសៀល៖ ឈុតទីមួយមានច្រើនជំរើសដូចជា នំប្រោនី ប្លូប៊រីម៉ាហ្វីន សូកូឡាម៉ាហ្វីន បាណាណាជាមួយគ្រាប់សណ្តែកម៉ាហ្វីន ជាមួយនឹងកាហ្វេក្តៅឬត្រជាក់ខ្នាតកណ្តាលមួយ (ឡាតេ កាពូឈីណូ ប្លោតវ៉ាយ )។ ឈុតទីពីរមានច្រើនជម្រើសដូចជា ការ៉ុតខេក អូភេរ៉ាខេក ធារ៉ាមីសុសខេក ជាមួយកាហ្វេក្តៅឬត្រជាក់ខ្នាតកណ្តាលមួយ(ឡាតេ កាពូឈីណូ ប្លោតវ៉ាយ )

បច្ចុប្បន្ននេះ ហាងកាហ្វេ ខូស្តារ មានចំនួន ៧ សាខានៅកម្ពុជារួមមាន៖ សាខាបឹងកេងកង សាខាផ្សារទំនើបអ៊ីអនម៉ល សាខាសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាខាមាត់ទន្លេ សាខាសៀមរាប(King Road) សាខាព្រលានយន្តហោះភ្នំពេញអន្តរជាតិ និងសៀមរាប។ ហាង កាហ្វេ ខូស្តារ ត្រូវបាននាំចូល និងចែកចាយស្របច្បាប់សម្រាប់ទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី(EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា(RMA Cambodia)៕