(ភ្នំពេញ)៖ ជាមួយនឹងភាពជោគជ័យ នៃពាណិជ្ជកម្មរបស់ខ្លួន អ្នកដឹកនាំក្រុមហ៊ុន b:HIP Global Cambodia បានប្រារព្វខួបគំរប់5ឆ្នាំ នៅថ្ងៃទី06 ខែមករា ឆ្នាំ២០១៧នេះ នៅសណ្ឋាគា NAGA WORLD ដើម្បីអបអរសាទរពីភាពជោគជ័យរបស់ពួកគេ ដែលមានការចូលរួមពីដៃគូរពាណិជ្ជកម្ម សកម្មរបស់ខ្លួនប្រមាណជិត១០០០នាក់។
អ្វីដែលពិសេសខួប៥ឆ្នាំនេះ មានការចូលរួមពីលោក Terry LaCore ដែលជាស្ថាបនិក និង CEO នៃក្រុមហ៊ុន b:HIP Global និងអ្នកស្រី Casey ដែលជា Vice President តំណាងក្រុមហ៊ុន ហើយនេះបង្ហាញពីភាពជឿជាក់ និងការសហការគ្នាយ៉ាង ជិតស្និតរវាងក្រុមអ្នកដឹកនាំក្រុមហ៊ុនប៊ីហុីប នៅកម្ពុជា ក្រោមការដឹកនាំរបស់លោក ចន ប្រុស ជាមួយម្ចាស់ក្រុមហ៊ុនផ្ទាល់។
ក្រុមហ៊ុន b:HIP Global គឺជាក្រុមហ៊ុនឧស្សាហកម្មបណ្ដាញទីផ្សាររបស់សហរដ្ឋអាមេរិក បានចូលមកប្រទេសកម្ពុជា និងបានចុះបញ្ជី ពាណិជ្ជកម្ម ដើម្បីធ្វើពាណិជ្ជកម្មស្របច្បាប់របស់ខ្លួន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១១ និងបានសម្ពោធន៍ជាផ្លូវការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២។ មកដល់ថ្ងៃនេះ រយៈពេល៥ឆ្នាំហើយ ដែលក្រុមហ៊ុនប៊ីហុីបក្លូបលកម្ពុជា នៅតែបន្តភាពរីកចម្រើន គួរឲ្យកត់សម្គាល់ ពីព្រោះក្រុមហ៊ុនបានផ្ដល់ លក្ខ័ណចូលរួមជាដៃគូពាណិជ្ជកម្ម ដោយចាប់ផ្ដើមពីដើមទុនតិចជាថ្នូ នឹងការបញ្ជារទិញផលិតផលដោយគ្មានការប្រថុយប្រថាន ហើយអ្នកដឹកនាំក្រុមហ៊ុនបានបង្កើតប្រព័ន្ធការងារច្បាស់លាស់ ងាយយល់ និងបង្ករលក្ខណៈងាយស្រួល ដែលផ្ដល់លទ្ធភាព ឲ្យមនុស្ស គ្រប់គ្នា អាចធ្វើអាជីវកម្មជាមួយក្រុមហ៊ុនប្រកបដោយភាពជោគជ័យ។
តាមរយៈអ្នកដឹកនាំ របស់ក្រុមហ៊ុនបានឲ្យដឹងពីមូលហេតុ ដែលក្រុមហ៊ុន b:HIP នៅតែបន្តមានការរីកចម្រើន ពីព្រោះតែក្រុមអ្នកដឹកនាំ មានទស្សនៈវិស័យច្បាស់លាស់គឺជាការបង្កើតឲ្យបាននូវប្រវត្តិសាស្ត្រនៃភាពជោគជ័យរបស់ឧស្សាហកម្មបណ្ដាញទីផ្សារ នៅប្រទេសកម្ពុជាតាម រយៈបេសកកម្មដែលផ្តោត លើការកសាងធនធានមនុស្ស លើមូលដ្ឋាន៤យ៉ាងសំខាន់ៗ គឺសុខភាព មិត្តភាព សមត្ថភាព និងលទ្ធភាព។
ភាពជោគជ័យរបស់ក្រុមហ៊ុន b:HIP Global Cambodia គឺជាជោគជ័យរបស់ដៃគូពាណិជ្ជកម្ម ដែលវាជាភស្តុតាងដើម្បីបង្កើន នូវការជឿទុកចិត្ត ជាឱកាសដល់សិស្ស និស្សិត ហានផ្លាស់ប្ដូរផ្នត់គំនិត ពីការគិតត្រឹមការសិក្សា ដើម្បីរកការងារធ្វើមកហ៊ានចាប់ផ្ដើមធ្វើ មុខជំនួញ៕