(ភ្នំពេញ)៖ Startup Party ជាកម្មវិធីជួបជុំ នៃអ្នកដែលមានគំនិតអាជីវកម្មដូចគ្នា អ្នកដែលមានគម្រោងចាប់ផ្ដើមអាជីវកម្មខ្នាតតូច និងសហគ្រិន ដែលមាន​បំណង​បង្កើតអាជីវកម្មថ្មី និងមានគំនិតច្នៃប្រឌិតខ្ពស់ ដែលបំរើផលប្រយោជន៍ដល់សហគមន៍ និងមនុស្សនៅជុំវិញខ្លួន។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ខែដោយ Emerald HUB  និង SmallWorld Cambodia និងមានការឧបត្ថម្ភគាំទ្រដោយ ក្រុមហ៊ុនឌីជី អ៊ីនធឺណិត  Smart, Amreth និង  Sabay Digital Corp.។

គោលបំណងនៃកម្មវិធី គឺបង្កើតបណ្តាញទំនាក់ទំនង សម្រាប់សហគមន៍អ្នកចាប់ផ្ដើមអាជីវកម្មថ្មី និងផ្ដល់ឱកាសដល់សហគ្រិនថ្មីៗ ទាំងអស់អាចជួបជុំ និងរៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេសការចែករំលែកគំនិតអាជីវកម្ម និងការស្វែងយល់ ពីប្រព័ន្ធអេកូឡូស៊ី នៃការចាប់ផ្ដើមអាជីវកម្មដំបូង ដែលកំពុង​មាន​ការវិវត្តន៍ យ៉ាងឆាប់រហ័ស នៅប្រទេសកម្ពុជា ។

ជាមួយកម្មវិធីនេះ អ្នកចូលរួមមានឱកាស ឡើងធ្វើបទបង្ហាញ ពីគំនិតអាជីវកម្ម សេវាកម្មឬផលិតផលរបស់ខ្លួន ស្វែងរកដៃគូអាជីវកម្ម រកអ្នកណែនាំ និង​ស្វែង​រក​ការវិនិយោគ។ អ្នករៀបចំកម្មវិធីបានអញ្ជើញអ្នកវិនិយោគទុនមកចូលរួមដើម្បីធ្វើការជួបសំណេះសំណាលជាមួយម្ចាស់អាជីវកម្ម និងសហគ្រិន​ថ្មីៗផងដែរ។

កាលបរិច្ឆេទ៖ ថ្ងៃសុក្រទី១៣ ខែមករា ឆ្នាំ២០១៧ (ម៉ោង ៥៖៣០ នាទីល្ងាច ដល់ ៨៖៣០ នាទីយប់)
ទីកន្លែង៖ Emerald Hub Co-Working & Startup Space​(ជាន់ទី១១ នៃអាគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ)
អ្នកចូលរួម៖  និស្សិត វិនិយោគិន និងសហគ្រិនថ្មីៗ ព្រមទាំងអ្នកមានចំណាប់អារម្មណ៍ក្នុងវិស័យជំនួញទាំងអស់ ។

សូមចុះឈ្មោះចូលរួមកម្មវិធីតាមរយៈតំណរ ៖ https://goo.gl/dyAca2 ,សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 070-788-490៕