(ភ្នំពេញ)៖ RAQIA REPUBLIC ជាហាងដែលសំបូរបែប ដោយមានលក្ខណៈពិសេស យ៉ាងទំនើបទាន់សម័យ មានវត្ដមាននៅកម្ពុជាហើយ ដោយពេលព្រឹក​មានលក់អាហារបែបអឺរ៉ុប និងក្វាហ្វេ រសជាតិឈ្ងុយឆ្ងាញ់ ពីអ៉ិតាលីសុទ្ធ១០០% ហើយពេលយប់មានអាហារ ស្រាក្រហម និងភេ្ជសជៈគ្រប់មុខ ជាមួយនឹង​ក្លឹបកំសាន្ដ ដែលមានតារា និង DJល្បីៗទាំងជាតិ និងអន្ដរជាតិផងដែរ ។

សម្រាប់នៅថ្ងៃបើកសម្ពោធហាង RAQIA REPUBLIC នៅថ្ងៃទី១៤ មករាខាងមុខនេះ នឹងមានវត្ដមានកំពូលតារាចម្រៀងដ៏ល្បីប្រចាំកម្ពុជា គឺលោក ព្រាប សុវត្ថិ និងមានការបញ្ចុះតម្លៃពិសេស គឺទិញមួយថែមមួយ គ្រប់មុខទាំងអស់។

កាន់តែពិសេសនោះ សម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈទាំងអស់ រួមទាំងយុវវ័យផងដែរ សូមមកពិសា Caffe ដែលមានរសជាតិដើមស្ដង់ដារអន្ដរជាតិ ពីអ៊ីតាលី និង​Fresh Crepe រសជាតិឈ្ងុយឆ្ងាញ់ពីជប៉ុន ដែលមានតែមួយកត់នៅកម្ពុជា មួយកែវ នឹងថែមជូនមួយកែវ ដោយ​ឥតគិតថ្លៃ អាចពិសាបណ្ដើរ ពិភាក្សាការងារ ឬការសិក្សាបណ្ដើរ ជាមួយនឹងទីតាំងដែលរចនាយ៉ាងទាក់ទាញ ទីធ្លាធំទូលាយ និងអាចវេចខ្ចប់ក៏បាន ជាមួយ​និងកំប៉ុងដ៏ស្រស់ស្អាត ពីហាង RAQIA REPUBLIC ហើយនៅរៀងរាល់ល្ងាច ក៏មានតន្ដ្រីហ្វីលីពីន កំដរយ៉ាងពិរោះរណ្ដំផងដែរ។

សូមចូលរួមគាំទ្រ និងពិសារអាហារ យ៉ាងសប្បាយរីករាយ ជាមួយនឹងការប្រគំតន្ដ្រីពិសេសៗ នៅហាងRAQIA REPUBLIC ដែលមានទីតាំងស្ថិតនៅ សង្កាត់​ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតសូមទំនាក់ទំនង ទៅកាន់ប្រព័ន្ធទូរស័ព្ទលេខ៖ ០៧០ ៤០៨ ៧១៩ និង​ចូលទៅកាន់Facebook ៖​ Raqia Loungebar និងសូមចូលចុចទៅលើលីង (https://www.facebook.com/raqia.loungebar?fref=ts) ​​ដើម្បីទស្សនាកម្មវិធីរបស់RAQIA REPUBLIC នៅពេលយប់៕​​​​​