(ភ្នំពេញ)៖ គិតរហូតដល់ពេលនេះ ការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា-ឡាវ បានសម្រេចប្រមាណជាង៨៣ភាគរយហើយ ខណៈដែលបង្គោលសេសសល់ភាគីទាំងពីរកំពុងព្យាយាមដោះស្រាយបន្តទៀត។ នេះបើតាមការអះអាងរបស់ លោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា។
ប្រទេសកម្ពុជា និង ប្រទេសឡាវ មានព្រំដែនជាប់គ្នាប្រវែង៥៤០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនប្រមាណ ១៤៥បង្គោល ប៉ុន្តែរហូតដល់ពេលនេះ ភាគីទាំងពីរបានបោះសម្រេចចំនួន១២១ បង្គោលហើយ នៅសល់តែប្រមាណ២៤បង្គោលទៀតប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ អញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នាព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងចំប៉ាសាក់ ប្រទេសឡាវ៕