(ភ្នំពេញ)៖ ROYAL AUSNZ ជាម៉្សៅទឹកដោះគោសរីរាង្គ ដែលផលិតនៅប្រទេសអូស្ត្រាលី តាមបែបធម្មជាតិ ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន Beautex Cambodia Co., Ltd ដោយមានលិខិតអនុញ្ញាតិ ពីក្រសួងសុខាភិបាលលេខ ០២៧អបស/ឪអបស ចុះថ្ងៃទី២២ មករា ឆ្នាំ២០១៥ បានទទួលការគាំទ្រខ្ពស់ ពីសំណាក់អតិថិជន ទូទាំងប្រទេស។
ម៉្សៅទឹកដោះគោ ROYAL AUSNZ ផ្សំពីសារធាតុដែលសំបូរទៅដោយវិតាមីន ជំនួយដល់ការលូតលាស់ខួរក្បាល និងរាង្គកាយរបស់កុមារ ជួយបំប៉នភ្នែក ឆ្អឹង និង មុខងារថ្លើម និងប្រព័ន្ធប្រសាទ ព្រមទំាងការពារប្រឆំាងនឹងជំងឺមហារីក ពិសេសមានសារៈសំខាន់ សម្រាប់បង្កើនប្រសិទិ្ធភាព ប្រព័ន្ធរំលាយអាហារ (ពោះវៀន) និងជួយកុមារមិនឲ្យក្តៀន និងមានទម្ងន់តាមស្តង់ដារ។
កាលពីចុងសប្ដាហ៍នេះ ក្រុមហ៊ុន Beautex Cambodia ក៏បានរៀបចំកម្មវិធីជួបជុំអ្នកចែកចាយ ROYAL AUSNZ ទូទាំងប្រទេស ដែលបានធ្វើឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដើម្បីជាការថ្លែងអំណរគុណដល់ការគាំទ្រ របស់ក្រុមហ៊ុន ចំពោះអតិថិជន និងអ្នកចែកចាយទាំងអស់ ហើយក៏ផ្តល់ទំនុកចិត្តបន្ថែម លើគុណភាពផលិតផលរបស់ Royal Ausnz ដែលធ្វើបទបង្ហាញពីអ្នកតំណាងរោងចក្រផលិតម៉្សៅទឹកដោះគោ ពីប្រទេសអូស្រ្តាលី ពីអាហាររូបត្ថម្ភ របស់អ្នកម្តាយ និងទារក ដោយសាស្រ្តចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី ដែលជាអ្នកឯកទេសផ្នែកសម្ភព និងរោគស្រ្តី ប្រចាំគ្លីនិកលុច្ស ដើម្បីទុកជាចំណេះដឹង ផ្នែកសុខភាព ដល់សារធារណជនផងដែរ។
គួរបញ្ជាក់ថា ម៉្សៅទឹកដោះគោ ROYAL AUSNZ ផលិតពីទឹកដោះគោស្រស់ តាមបទដ្ឋានចំណីអាហារ និងការត្រួតពិនិត្យយ៉ាងតឹងរឹង មុននឹងអនុញ្ញាត ឲ្យចែកចាយនៅលើទីផ្សារ ហើយ ROYAL AUSNZ មានកសិដ្ឋានចិញ្ចឹមគោផ្ទាល់នៅរដ្ឋ Victoria ប្រទេសអូស្រ្តាលី កសិដ្ឋានផ្ទាល់នេះ អនុញ្ញាតឲ្យក្រុមហ៊ុនផលិតម៉្សៅទឹកដោះគោ ដែលស្រស់តាមបែបធម្មជាតិ ដោយចំណាយពេលត្រឹមតែ២០នាទីប៉ុណ្ណោះ ក្នុងការដឹកជញ្ជូនទឹកដោះគោស្រស់ ពីកសិដ្ឋានទៅរោងចក្រចំរាញ់ទឹកដោះ និងរយៈពេលតែ១២ម៉ោងប៉ុណ្ណោះ ក្នុងការបំលែង ពីទឹកដោះគោស្រស់ ទៅជាម៉្សៅទឹកដោះគោ។ ពិសេស ម៉្សៅទឹកដោះគោនេះ មិនមានសារធាតុគីមីសម្រាប់ទុកបានយូរ (No Preservatives) មិនមានសារធាតុគីមីបំលែងពណ៌ (No Artificial Color) មិនមានបន្ថែមរសជាតិ (No Synthetic Flavor) និងមិនបានឆ្លងកាត់ការបំលែង ហ្សែន GMO (GMO FREE)។
ដោយសារលក្ខណៈពិសេសទាំងអស់នេះហើយ ទើបម៉្សៅទឹកដោះគោ Royal Ausnz បានទទួលមេដាយប្រាក់ ៣ឆ្នាំជាប់គ្នា 2014-2015-2016 ពីប្រទេសអូស្ត្រាលីលើគុណភាព និងអត្ថប្រយោជន៍ចំពោះសុខភាព ដែលជំរុញ ដល់ការលូតលាស់របស់ទារក និងកុមារ។ ម៉្សៅទឹកដោះគោ Royal Ausnz ក៏ត្រូវបានទទួលស្គាល់ពីសំណាក់ សមាគមន៏ចំណីអាហារអ៊ីស្លាម ដែលមានន័យថា វាមិនមានសារធាតុខ្លាញ់ជ្រូក ដែលប៉ះពាល់ដល់ការប្រើប្រាស់ របស់បងប្អូនអ៊ីស្លាមទាំងអស់ផងដែរ។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទំនាក់ទំនង៖ 016 9000 11 / 012 742 000,វេបសាយ៖ www.gotop.com.au/, ហ្វេសប៊ុក: Royal Ausnz Cambodia, អ៊ីម៉ែល៖ [email protected] និងអញ្ជើញទៅកាន់ទីតាំង៖ ផ្ទះលេខ 544,ផ្លូវ 1986, សង្កាត់ភ្នំពេញ, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ៕