(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៧លើក) បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់១២នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១២ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន២១គ្រឿង រួមមានម៉ូតូ ចំនួន១៥គ្រឿង រថយន្ដធុនតូចចំនួន៥គ្រឿង, រថយន្ដធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថា្នក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, ស្រវឹង៤លើក, មិនប្រកាន់ស្ដាំ២លើក, បត់គ្រោះថ្នា១លើក, និងមិនគោរពសិទ្ធិ១លើក។
សូមបញ្ជាក់ថារយៈ ០៩ថ្ងៃចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤៩នាក់ រងរបួសធ្ងន់ចំនួន១០៦ នាក់ និងរងរបួសស្រាលចំនួន ៥៨នាក់៕