(ភ្នំពេញ)៖ ក្រោមអធិបតីភាព លោក ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាតំណាងរបស់ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ ក្រុមការងារអន្តរក្រសួង បានបើកកិច្ចប្រជុំអន្តរក្រសួងពិភាក្សាការងាររួមស្តីពី អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេស លើកទី២៥ ឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ បានឲ្យដឹងថា មហាសន្និបាតនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារប្រចាំឆ្នាំ២០១៦ ព្រមទាំងរួមគ្នាពិគ្រោះយោបល់ លើផែនការការងារបន្ត នៅឆ្នាំ២០១៧៕