មេធាវី ម៉ក់ ប៊ុណ្ណា៖ ឧកញ៉ា តុប វីរាដា មិនមានពាក់ព័ន្ធអ្វីជាមួយក្រុមហ៊ុនយូនីគ្រីន នៅស្រុកកោះញែកនោះទេ.!
09-01-2017 14:36
(ភ្នំពេញ)៖ លោក ម៉ក់ ប៊ុណ្ណា មេធាវីតំណាងអោយលោកឧកញ៉ា តុប វីរាដា បានចេញមុខធ្វើការអះអាងថា លោកឧកញ៉ាតុប វីរាដា មិនមានពាក់ព័ន្ធអ្វីជាមួយនឹង ក្រុមហ៊ុនយូនីគ្រីននៅស្រុកកោះញែក ខេត្តមណ្ឌលគិរី តទៅទៀតនោះទេ។
ការចេញមុខបដិសេធខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានចោទប្រកាន់មួយចំនួន ថាលោកឧកញ៉ាតុប វីរាដា ដែលជាម្ចាស់ក្រុមហ៊ុនយូនីគ្រីន នៅស្រុកកោះញែក ខេត្តមណ្ឌលគិរីនោះ កំពុងតែរកស៊ីកាប់ឈើពីខាង ក្រៅដឹកចូលក្នុងដីបរិវេណក្រុមហ៊ុន។
លោកមេធាវីបានអះអាងថាលោកឧកញ៉ាតុប វីរាដា ពីមុនមកធ្វើការអោយ ក្រុមហ៊ុនយូនីគ្រីន នៅស្រុកកោះញែកពិតប្រាកដមែន តែបានឈប់យូរហើយ ហើយក៏មិនមែនជាម្ចាស់ក្រុមហ៊ុន នោះដែរ។បច្ចុប្បន្នលោកឧកញ៉ាតុប វីរាដា រកស៊ីមុខរបរផ្សេង មិនមានពាក់ព័ន្ធជាមួយ ក្រុមហ៊ុនយូនីគ្រីនទៀតនោះទេ។
ការចេញមុខមកបំភ្លឺជាសាធារណៈនេះ គឺដើម្បីកុំអោយសាធារណជនមានការភ័ន្តតទៅទៀត៕