Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងកាំកុងត្រូលខេត្តពោធិ៍សាត់ ចុះរឹបអូស​ទំនិញខូចគុណភាព​នៅផ្សារ​មេទឹក និងផ្សារ​ត្រពាំងជង​ ក្នុងស្រុក​បាកាន ត្រៀមយក​ទៅកម្ទិច​ចោល

09-01-2017 14:25

(ពោធិ៍សាត់)៖ កម្លាំងកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ ចុះត្រួត​ពិនិត្យ​គុណភាពផលិតផល​ ម្ហូបអាហារ​ នៅផ្សារមេទឹក​ ឃុំមេទឹក​ និងផ្សារត្រពាំងជង​ ឃុំត្រពាំងជង ស្រុកបាកាន​ ខេត្តពោធិ៍សាត់។

ប្រតិបត្តិការនេះ កម្លាំងមន្រ្តីកាំកុងត្រូល បានរឹបអូសផលិតផលខូចគុណភាព និងហួសកាលបច្ឆេទប្រើប្រាស់មួយចំនួន យកមករក្សាទុក​នៅសាខាកាំកុង​ត្រូល​ខេត្ត ដើម្បីយកទៅកម្ទេចចោល នៅពេលក្រោយ។

មន្រ្តីកាំកុងត្រូលខេត្ត បានឲ្យដឹងថា ក្រុមមន្រ្តីចម្រុះខាងលើ ក៏បានចុះចែក និងបិទផ្ទាំងរូបភាពអប់រំ​ស្តីពី សុវត្ថិភាពម្ហូបអាហារដល់អាជីវករ និងប្រជាពលរដ្ឋ នៅទីនោះផងដែរ៕