(បាត់ដំបង)៖ ប្រធានក្រុមការងារចុះជួយឃុំគោកឃុំ ស្រុកថ្មគោល ខេត្តបាត់ដំបង លោកបណ្ឌិត ជា តារា និងក្រុមការងារបានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីនាំយកមូលនិធិសម្តេចក្រឡាហោម ស ខេង សរុបចំនួន ៦.៤០០.០០០រៀល ទៅជូនស្រ្តីទើបសម្រាលកូនចំនួន២៥នាក់ និងគ្រួសារដែលមានសមាជិកទទួលមរណភាពចំនួន ០៧នាក់ ក្នុង១នាក់ ២០០,០០០រៀល។
ជាមួយគ្នានេះ រយ:ពេល២ថ្ងៃកន្លងមកនេះ លោកបណ្ឌិត ជា តារា និងក្រុមការងារ ក៏បាននាំយកអំណោយជាថវិកាមួយចំនួនទៀត ដើម្បីជួយឧបត្ថម្ភទារកដែលមានជើងកោង ចំនួន ១លានរៀលផងដែរ ចាស់ជរា និងកុមាររងគ្រោះដោយភ្លើងឆេះខ្លួន។
ទន្ទឹមនោះដែរ នៅរសៀលថ្ងៃដដែលបណ្ឌិតប្រធានក្រុមការងារ និងក្រុមការងារបានចុះ ពិនិត្យ និងដាក់ស្លាកសញ្ញាគណបក្សថ្មីជំនួសស្លាកចាស់មួយចំនួននៅឃុំគោកឃ្មុំ។
ហើយថ្ងៃនៅព្រឹកថ្ងៃបន្ទាប់លោកបណ្ឌិត ជា តារា ប្រធានក្រុមការងារចុះជួយឃុំគោកឃ្មុំ និងក្រុមការងារចូលរួមប្រជុំអបអរសាទរខួបទី៣៨ នៃថ្ងៃជ័យជំនះ ៧មករា ក្រោមអធិបតីភាពលោក នឹម ថូត នៅទីស្នាក់ការគណបក្សប្រជាជនស្រុកថ្មគោល ខេត្តបាត់ដំបងផងដែរ។