(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច បង្កើនកិច្ចសហប្រតិបត្តិការនៅ សាធារណរដ្ឋសង្គម​និយមវៀតណាម រយៈពេល​៣ថ្ងៃ ពោលគឺរហូតដល់ថ្ងៃទី១១ ខែមករាខាងមុខនេះ។

ថ្នាក់ដឹកនាំអមដំណើរ សម្ដេចក្រឡាហោម ស ខេង រួមមាន នាយឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ៕