(ព្រៃវែង)៖ កម្លាំងនគរបាលខេត្តព្រៃវែង កំពុងស្វែងរកចាប់ខ្លួន ជនដែលបង្កើតគណនី Facebook ក្លែងក្លាយដោយប្រើប្រាស់រូបភាពអ្នកដទៃ រួមសរសេរចោទប្រកាន់ ខុសការពិតលើថ្នាក់ដឹកនាំ។
ការស្វែងចាប់ខ្លួននេះ ធ្វើឡើងក្រោយទទួលបណ្ដឹង ពីជនរងគ្រោះ២នាក់ថា មានគេយករូបពិតរបស់ខ្លួនទៅ បង្កើតគណនី Facebook ក្លែងក្លាយ ហើយដើរចោទប្រកាន់ថ្នាក់លើដឹកនាំនៃ ស្នងការដ្ឋានគរបាលខេត្តព្រៃវែង។
ជនរងគ្រោះដែលត្រូវបានគេយករូបភាព បង្កើតបង្កើត Facebook ក្លែងក្លាយនោះ មានឈ្មោះ ចាន់ ហុង និងឈ្មោះ យន់ រចនា រស់នៅអ្នកលឿង ស្រុកពាមរក៏ ដែលសាម៉ីខ្លួនពុំបានដឹងខ្លួនសោះ ហើយបច្ចុប្បន្នត្រូវបានម្ចាស់រូបថត ដាក់ពាក្យបណ្តឹង មកសមត្ថកិច្ច ដោយពេលនេះដែរ កម្លាំងនគរបាលជំនាញ កំពុងធ្វើស្រាវជ្រាវតាមចាប់ខ្លួន។
ជាមួយនឹងការតាមចាប់ខ្លួននេះ កម្លាំងនគរបាលខេត្តព្រៃវែង ក៏បានប្រកាសបដិសេធទាំងស្រុង នូវខ្លឹមសារដែលម្ចាស់គណនី Facebook ក្លែងក្លាយឈ្មោះ «Sok Raksa» បានបង្ហោះសរសេរអត្ថបទ ចោទប្រកាន់ខុសពីការពិតមកលើ ស្នងការដ្ឋាននគបាលខេត្តព្រៃវែង ព្រមទាំងអធិការ កងកម្លាំងនគរបាលស្រុក-ក្រុងទាំងអស់ ក្នុងខេត្តព្រៃវែង។
បន្ថែមពីនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា កិច្ចការនៅក្នុងអង្គភាព ស្នងការដ្ឋាននគបាលខេត្តព្រៃវែង បច្ចុប្បន្នក្រោមការដឹងនាំរបស់ លោកឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្ត ប្រកបដោយតម្លាភាពសាមគ្គីផ្ទៃ ក្នុងបានល្អគ្រប់ផែនទាំងអស់ ម្ចាស់ការតាមជំនាញ ហើយទទួលខុសត្រូវ ចំពោះមុខ អង្គភាព ក្នុងបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការបម្រើសេវាជូនពលរដ្ឋរួម ទាំងការងារសង្គមចុះ ជួយពលរដ្ឋ ក្នុងពេលពលរដ្ឋជួបការលំបាកមិនថា យប់ឬថ្ងៃ។ល។
ស្នងការដ្ឋានខេត្តសង្កត់ធ្ងន់ថា «យើងខ្ញុំទាំងអស់គ្នាពិតជាពុំអាច ទទួលយកបាននូវអត្តបទ ដែលបានសរសេរចោទប្រកាន់ទាំងនេះបានឡើយ សូមបដិសេធ ចោលទាំងស្រុង»៕
http://image.freshnewsasia.com/2016/ID-112/fn-2017-01-09-10-47-05-0.png