(ភ្នំពេញ)៖ នៅលើ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី០៨ ខែមករានេះបានបញ្ជាក់ថា កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី ១០ បានរកឃើញម្ចាស់ជយលាភីលេខ១ (Top-1) ហើយ។
Facebook របស់សម្តេចតេជោ បានបញ្ជាក់ទៀតថា៖ «សូមអបអរសាទរ បេក្ខជន ជុំ ពុទ្ធារ៉ា ដែលទទួលបានសម្លេងបោះឆ្នោតគាំទ្រចំនួន (7,546 Likes) លើវិញ្ញាសារ វីឌីអូ៖ «បន្តស្នាមញញឹមប្រជាជនយើង» នៅក្នុងការប្រកួតប្រជែង ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី ១០ ដែលបានបញ្ចប់ការបោះឆ្នោតនៅលើ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីម៉ោង ៦៖០០ ល្ងាចនេះ! »។
ចំពោះបេក្ខជន បេក្ខនារី ដែលជាប់ TOP-1 និង TOP-10 ទាំងអស់ នឹងមកទទួលពានរង្វាន់សម្តេចតេជោ នៅវិមានសន្តិភាព នៅពេលឆាប់ៗខាងមុខនេះ។
ដោយឡែកសម្រាប់ ការប្រកួតប្រជែងកសាងអំពើល្អ «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី ១១ នឹងបើកទទួលពាក្យនៅពេលឆាប់ៗខាងមុខនេះ៕