Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នឹងដឹកនាំមន្ត្រីជាន់ខ្ពស់សរុប២៣នាក់ ចូលបំភ្លឺចំពោះគណៈកម្មការទី៧ នៃរដ្ឋសភា នៅថ្ងៃទី១០ ខែមករា

08-01-2017 18:33

(ភ្នំពេញ)៖ លោក ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នឹងដឹកនាំមន្ត្រីជាន់ខ្ពស់ របស់ក្រសួងសរុបចំនួន២៣រូប ដើម្បីចូលបំភ្លឺចំពោះ គណៈកម្មការទី៧ នៃរដ្ឋសភា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ជុំវិញវិញបញ្ហាចំនួន៣។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ចូលបំភ្លឺនេះ ធ្វើតាមការកោះអញ្ជើញរបស់លោក ញ៉ែម ប៉ុញ្ញារិទ្ធ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជំវិញបញ្ហាចំនួន៣ គឺ៖

ទី១៖ អំពីបញ្ហាទីតាំងរបស់ពុទ្ធសាសនបណ្ឌិត

ទី២៖ អំពីបញ្ហាពុទ្ធិកសាកលវិទ្យាល័យ

ទី៣៖ អំពីបញ្ហាប្រាក់ខែ និងប្រាក់ម៉ោង របស់មន្ត្រីសង្ឃនៅពុទ្ធិកសិក្សា​៕