(ពិភពលោក)៖ មនុស្សភាគច្រើនតែងតែស្រមៃចង់កាន់ដំណែងខ្ពស់ៗ ដើម្បីកសាងស្នាដៃ កិត្តិយស ពិសេសគឺប្រាក់បៀវត្សរ៍ខ្ពស់។ ប៉ុន្តែមិនប្រាកដថាមានដំណែងជាប្រធានាធិបតីក្នុងដៃ សុទ្ធតែអាចមានប្រាក់បៀវត្សរ៍បានខ្ពស់នោះ។ ជាក់ស្តែងខាងក្រោមនេះ ជាបញ្ជីឈ្មោះប្រធានាធិបតីទាំង១០ លើពិភពលោក ដែលទទួលបានប្រាក់ប្រចាំឆ្នាំទាបជាងគេ៖

១៖ សម្តេចប៉ាប Francis របស់បុរីវ៉ាទីកង់ ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ០ដុល្លារ។

២៖ លោក Mahmoud Ahmandiejad ប្រធានាធិបតីរបស់ប្រទេសអ៉ីរ៉ង់ ឆ្នាំ២០០៥ ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ៣,០០០ដុល្លារ។

៣៖ លោក Hamid Kazai ប្រធានាធិបតីប្រទេសអាហ្គាហ្វនីស្ថាន ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ៦,៣០០ដុល្លារ។

៤៖ លោក Robert Mugabe ប្រធានាធិបតីប្រទេសហ្ស៊ីមបាវេ ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ១៨,០០០ដុល្លារ។

៥៖ លោក Rosen Asenov Plevneliev ប្រធានាធិបតីប្រទេសប៊ុលហ្ការី ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ២៦,៩២៩ដុល្លារ។

៦៖ លោក Pranab Mukherjee ប្រធានាធិបតីប្រទេសឥណ្ឌា កាលពីឆ្នាំ២០១០ ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ៣២,២១៦ដុល្លារ។

៧៖ លោក Alexander Lukashenko ប្រធានាធិបតីប្រទេសបេឡារុស ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ៣៣,៨៧៣ដុល្លារ។

៨៖ លោក Xi Jinping ប្រធានាធិបតីប្រទេសចិន ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ៣៩,៧២០ដុល្លារ។

៩៖ លោក Federico Franco ប្រធានាធិបតីប្រទេសប៉ារ៉ាហ្គាយ ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ៤០,០០០ដុល្លារ។

១០៖ លោក Borut Pahor ប្រធានាធិបតីប្រទេសស្លូវ៉ានី ប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ៤៤,២៨០ដុល្លារ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ប្រធានាធិបតីប្រទេសចិន ដែលជាមហាអំណាចមួយនៅអាស៊ី ក៏ស្ថិតក្នុងចំណោមប្រធានាធិបតី ដែលមានប្រាក់បៀវត្សរ៍ទាបជាងគេផងដែរ៕