Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់ត្រូវជនមិនស្គាល់មុខ វាយសម្លាប់ទាំងយប់ ខណៈម្នាក់ទៀតរងរបួសធ្ងន់ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ

08-01-2017 11:43

(កំពង់ធំ)៖ បុរសម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម ខណៈបក្ខពួកម្នាក់ទៀតរងរបួសធ្ងន់ ដោយត្រូវជនព្រៃផ្សៃ មិនស្គាល់អត្តសញ្ញាណវាយសម្លាប់ទាំងយប់ នៅចំណុចទួលរ៉ាវ ចន្លោះភូមិរនាម-ភូមិត្របែក ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧។ ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ហ៊ុន ភាន់ អាយុ២២ឆ្នាំ ចំណែកជនរងគ្រោះដែលរបួសធ្ងន់ ឈ្មោះ ជូន សិលា អាយុ១៨ឆ្នាំ ជាសិស្សសាលា អ្នកទាំងពីររស់នៅភូមិត្របែក ឃុំមានជ័យ ស្រុកសណ្ដាន់ ជាមួយគ្នា។

តាមការពិនិត្យស្លាកស្នាមសាកសព សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះ មានរយះម្រាមដៃស្តាំ រយះគុម្ភថ្គាម, រយះគុម្ភត្រចៀក ជាំពេញកញ្ចឹង.ក មុតក្បាលខាងក្រោយផ្នែកខាងធ្វេង មុតលើត្រចៀកខាងស្តាំ។

ជុំវិញករណីនេះ សមត្ថកិច្ចបានបញ្ជាក់ថា កើតឡើងដោយសាររឿងគំនុំ ហើយកម្លាំងសមត្ថកិច្ចបាននិងកំពុងដុតដៃដុតជើង ស្រាវជ្រាវវែករកមុនជនបង្កយកមកកាត់ទោស៕