Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពេលបើកបរ​ត្រូវពាក់មួក​សុវត្ថិភាព​ជានិច្ច ! ស្លាប់​៥នាក់ និងរងរបួស​១៨នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃម្សិលមិញ​

08-01-2017 06:55

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន​នគរបាល​ចរាចរណ៍ និងសណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​ន​គរបាល​ជាតិ​បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ មានករណី​គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស​កើតឡើង​ចំនួន​១៣លើក (យប់៧លើក) បណ្ដាលឲ្យ​មនុស្សស្លាប់៥នាក់​ របួសធ្ងន់៩នាក់ និងរបួសស្រាល​ចំនួន៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៣ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន២៥គ្រឿង រួមមានម៉ូតូ ចំនួន១៦គ្រឿង រថយន្ដធុនតូចចំនួន៥គ្រឿង, រថយន្ដធុនធំ៣គ្រឿង ​និងគោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថា្នក់ចរាចរណ៍រួមមានល្មើសល្បឿន៤លើក, ស្រវឹង១លើក, ប្រជែង៤លើក, បត់គ្រោះថ្នា៣លើក និងកត្តាយានយន្ដ១លើក។

សូមបញ្ជាក់ថារយៈ០៧ថ្ងៃចាប់ពីថ្ងៃទី​ ០១ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧១លើក បណ្ដាលឲ្យមនុស្សស្លាប់៣៦នាក់ រងរបួសធ្ងន់ចំនួន៨១ នាក់ និងរងរបួសស្រាលចំនួន ៤១នាក់៕