Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេស​ទាំង១០​ដែលនាំចូល​អង្ករពីកម្ពុជា​ច្រើន​ជាងគេ នៅ​ឆ្នាំ​២០១៦, ចិន​​លេខ១, បារាំង​លេខ២ និង​ប៉ូឡូញលេខ៣​

08-01-2017 06:50

(ភ្នំពេញ)៖ រយៈពេលពេញ​១ឆ្នាំ ក្នុងឆ្នាំ​២០១៦ ប្រទេសកម្ពុជា​បាននាំចេញ​អង្ករជាង​៥៤ម៉ឺនតោន ទៅកាន់ទីផ្សារ​អន្ដរជាតិ កើតឡើង​តិចតួច ត្រឹមតែ០.៧ភាគរយ​ប៉ុណ្ណោះ បើធៀប​នឹងឆ្នាំ២០១៥ នេះបើយោង​តាមរបាយការណ៍​ផ្លូវការ របស់លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយសម្រាប់​បំពេញ​បែបបទ​ នាំចេញអង្ករ។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះប្រទេសទាំង១០ ដែលនាំចូលអង្ករ ពីកម្ពុជាច្រើនជាងគេ៖

១៖ ប្រទេសចិន នាំចូលអង្ករពីកម្ពុជា ១២៧,៤៦០តោន។

២៖ ប្រទេសបារាំង នាំចូលអង្ករពីកម្ពុជា ៧៨,៣២៩តោន។

៣៖ ប្រទេសប៉ូឡូញ នាំចូលអង្ករពីកម្ពុជា ៦៤,០៣៥តោន។

៤៖ ប្រទេសម៉ាឡេស៊ី នាំចូលអង្ករពីកម្ពុជា ៣៨,៨៧៧តោន។

៥៖ ប្រទេសហូឡង់ នាំចូលអង្ករពីកម្ពុជា ២៨,៦៩០តោន។

៦៖ ប្រទេសប៊ែលហ្សិក នាំចូលអង្ករពីកម្ពុជា ២២,៨៨៥តោន។

៧៖ ប្រទេសឆែក នាំចូលអង្ករពីកម្ពុជា ២២,៨១៥តោន។

៨៖ ប្រទេសអ៊ីតាលី នាំចូលអង្ករពីកម្ពុជា ១៨,៦១៩តោន។

៩៖  ប្រទេសអង់គ្លេសនាំចូលអង្ករពីកម្ពុជា ១៧,៦៧៣តោន។

១០៖ ប្រទេសអាឡឺម៉ង់ នាំចូលអង្ករពីកម្ពុជា ១៦,៦១៦តោន។

សូមជម្រាបថា មានប្រទេសចំនួន៦៦ នៅលើពិភពលោក បាននាំចូលអង្ករពីកម្ពុជា។ កម្ពុជាត្រូវបានគេស្គាល់ថា ជាប្រទេសដែល​ផលិតស្រូវលើស​ប្រមាណ​៥លានតោន​ក្នុងមួយឆ្នាំៗ។ លើសពីនេះ អង្ករកម្ពុជាត្រូវ​បានទទួល​ស្គាល់ថា ជាអង្ករឆ្ងាញ់​ជាងគេ​របស់ពិភពលោក ដោយបានឈ្នះ​ពានរង្វាន់​៣ឆ្នាំ​ជាប់ៗគ្នា៕