(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០១៧ សូមយកព័ត៌មានសំខាន់ៗនេះ ដែលកើតមាននៅក្នុងសប្តាហ៍នេះចំនួន១០ផ្សាយជូនលោកអ្នក! សូមអានព័ត៌មានប្រចាំសប្តាហ៍៖
1: ករណីវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងលោក ឡោក ហ៊ួរ៖ រាជរដ្ឋាភិបាលសម្រេចដកហូតដីពីលោក ឡោក ហ៊ួរ ដែលរំលោភពីប្រជាពលរដ្ឋជិត៣ពាន់ហិកតា
2: ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ចាត់ឲ្យក្រុមការងារ ចុះវាស់វែងដី ត្រៀមចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ ក្រោយរដ្ឋាភិបាលឲ្យ ឧកញ្ញ៉ា ឡោក ហ៊ួរ ប្រគល់ដីវិញ
3: លោក ជា សុផារ៉ា ចេញសេចក្តីសំរេចបង្កើត ក្រុមការងារចុះវាស់វែង ប្រមូលទិន្នន័យដើម្បីចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ដែលមានវិវាទទីធ្លីជាមួយ ឧកញ៉ា ឡោក ហ៊ួរ នៅស្រុកកៀនស្វាយ និងស្រុកស្អាង
4: ប្រមុខរាជរដ្ឋាភិបាល៖ សោកនាដកម្មរបស់កម្ពុជា កាលពីអំឡុងជាង៣០ឆ្នាំមុន ផ្តើមឡើងដោយរដ្ឋប្រហាររបស់ លន់ ណុល ដែលគាំទ្រដោយអាមេរិក (Video inside)
5: សម្តេចតេជោ ហ៊ុន សែន៖ យើងប្រឆាំងនឹងសកម្មភាពខាងក្រៅ ដែលព្យាយាមកៀបសង្កត់លើរាជរដ្ឋាភិបាលឱ្យធ្វើតាមខ្លួន ក្រោមហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស (Video inside)
6: សម្តេចតេជោ ហ៊ុន សែន ប្រកាសថា CPP អនុវត្តយ៉ាងស្មោះសនូវវប្បធម៌សន្ទនា (Video inside)
7: រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីការកំណត់ និងការបែងចែកតំបន់ គ្រប់គ្រងដែនជម្រកសត្វព្រៃលំផាត់ នៅខេត្តរតនគីរី និងមណ្ឌលគីរី
8: រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់សិទ្ធិលក់ដូរជូនអាជីវករផ្សារអ្នកលឿង ដូចអ្នកលក់ដូរនៅផ្សារដទៃទៀត នៅពេលចប់អាណត្តិ
9: សម្តេចតេជោ ហ៊ុន សែន ជំរុញអនុវត្តនូវយុទ្ធនាការ ដើម្បីប្រយុទ្ធនិងបង្ក្រាបបទល្មើសធំៗនៅកម្ពុជា, ជនណាប្រព្រឹត្តល្មើសទាំងនេះត្រូវទទួលទោសតាមច្បាប់ (Video inside)
10: លោកស្រីប្រធានាធិបតីតៃវ៉ាន់ ធ្វើដំណើរឆ្ពោះទៅសហរដ្ឋអាមេរិក នៅក្រោមក្រសែភ្នែកដ៏មុតស្រួចរបស់ចិន