(ភ្នំពេញ)៖ ប្រជាពលរដ្ឋស្ថិត ក្នុងស្រុកសន្ទុក ប្រមាណ១២០០នាក់ បានចូលរួមលឹកខួបអនុស្សាវីយ៍លើកទី៣៨ នៃទិវាជ័យជំនៈ ៧មករា​ ប្រជាពលរដ្ឋនៅតែដឹងគុណ និងបានចាត់ទុក ថ្ងៃ៧មករា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសិទ្ធិសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍមិនសម្រាប់តែប្រជាពលរដ្ឋ ស្រុកសន្ទុកនោះទេ គឺសម្រាប់​ប្រជាជាតិខ្មែរទាំងអស់ នៅទូទាំងប្រទេស។

ពិធីរំលឹកខួបអនុស្សាវីយ៍លើកទី៣៨ នៃទិវាជ័យជំនៈ៧ មករា​ ១៩៧៩ -៧ មករា ២០១៧ ធ្វើឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៧ នេះនៅទីស្នាក់ការគណបក្ស ប្រជាជន​កម្ពុជា ស្រុកសន្ទុក សមាជិកសមាជិកាបក្សស្រុក-ឃុំ កងកម្លាំងប្រដាប់អាវុធ សិស្សកាយរិទ្ធ និងប្រជាព​ល​រដ្ឋបានបញ្ជាក់ថា ខ្លួននៅតែដឹងគុណនិងបានចាត់ទុកថ្ងៃ៧ មករា នៅតែជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសិទ្ធិសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍន៍។

លោក ជា ចាន់តូ សមាជិកអចិន្រ្តៃយ៍គណៈគណកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុកបានឲ្យដឹងថា ការជួបជុំគ្នាប្រារព្វមីទិ្ទញរំឭកខួបលើកទី ៣៨ នៃទិវាជ័យជំនៈ៧ មករានៅថ្ងៃនេះ គឺមានអត្ថន័យ ណាស់ព្រោះជាថ្ងៃដែលឲ្យប្រជាតិ និងប្រជាជនកម្ពុជា គ្រប់រូបបានរស់រានឡើងវិញ ពីរបបរបបប្រល័យពូជ​សាស​​ន៍ប៉ុល ពត។ ដូចនេះថ្ងៃ៧ មករា​ ១៩៧៩ គឺជាទិវាជ័យជំនៈប្រវត្តិសាស្ត្រ និងជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា គ្មានថ្ងៃណាបំភ្លេចបានឡើយ។

លោកបានបន្ដទៀថាបើគ្មាន ថ្ងៃ៧ មករា ទេក៏គ្មានជីវិតថ្មី គ្មានសិទ្ធិ សេរីភាព និងគ្មានការកសាងសង្គមមួយមានសុខ សន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍ​លើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ ។ ឈរលើមូលដ្ឋាននៃជ័យជំនៈថ្ងៃ៧ មករានេះ ហើយបានរុញច្រានកម្ពុជា ឲ្យចេញពីចំណុចសូន្យដែល បន្សល់ទុកពីរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ របស់ខ្មែរក្រហមនោះមកកាន់ កម្ពុជាមួយមានសន្តិភាព និង ការអភិវឌ្ឍ។ ហើយសមិទ្ធផល ដែលទទួលបានដូចថ្ងៃនេះសុទ្ធតែ កើតចេញពីមរតកនៃជ័យជំនៈ ថ្ងៃ ៧ មករា ។

លោកបានបញ្ជាក់ទៀតថាតាមរយៈថ្ងៃ៧ មករានេះ បានបង្កលក្ខណៈឲ្យយើងបានកសាង នូវសមិទ្ធផលជាច្រើនរួមមាន ផ្លូវ ស្ពាន, សាលារៀន, មន្ទីរពេទ្យ, ប្រព័ន្ធបណ្តាញ អគ្គិសនី, ទឹកស្អាត, ទូរគមនាគមន៍, ការកើនឡើងនូវរោងចក្រ សហគ្រាស, ភ្ញៀវទេសចរ, និង ការបង្កើនការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋធ្វើថែមទៀតផង។

នាឱកាសនោះដែរ លោក ជា ចាន់តូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យទៅពិនិត្យឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូង និងទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាផងដែរ៕