(ស្ទឹងត្រែង)៖ គណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នេះ បានប្រារព្ធទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៧) ក្រោមការចូលរួមពីមហាជនយ៉ាងច្រើនកុះករ។
នៅចំពោះមុខប្រជាពលរដ្ឋយ៉ាងច្រើនកុះករនោះ លោក ម៉ុម សារឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានថ្លែងថា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គ។
លោក ម៉ុម សារឿន បានបន្តថា ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ក៏ជាការបង្ហាញស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។
លោក ម៉ុម សារឿន បានបន្តទៀតថា ផ្តើមជ័យពីជម្នះ ៧ មករា បានធ្វើឲ្យប្រទេសកម្ពុជា ដឹកនាំសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបាល និងប្រមុខគណបក្សប្រជាជនកម្ពុជា មានការរីកចម្រើនលូតលាស់ស្ទើរគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ៕