(ភ្នំពេញ)៖ ជាថ្មីម្តងទៀតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ កញ្ញា ធី សុវណ្ណថា បានចេញប្រកាសតាមរយៈវិដេអូឃ្លីបថ្មីមួយទៀត ដែលមានរយៈពេលជាង៣នាទី ដោយប្រកាសថា «សូមបដិសេធ Facebook Page ជាង២លាន Like របស់ខ្ញុំចាប់ពីថ្ងៃនេះតទៅ ព្រោះវានេះកំពុងស្ថិតនៅក្នុងដៃចោរ»។
កញ្ញា ធី សុវណ្ណថា បានថ្លែងថា Facebook Page របស់កញ្ញា ត្រូវបានគេ Hack លួចយកទៅគ្រប់គ្រងរយៈពេលជាង១ខែមកហើយ ពោលគឺតាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦មកម៉្លេះ។ សូមស្តាប់ការបកស្រាយរបស់កញ្ញាអំពីការលួច Facebook Page: