Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលការពារបេតិកភណ្ឌ បើកប្រតិបត្តិការដាក់វេនយាមទាំងយប់ទាំងថ្ងៃ ការពារសម្បត្តិបេតិកភណ្ឌជាតិ ពីការលួចយករបស់ជនខិលខូច (Video inside)

07-01-2017 14:48

(ភ្នំពេញ)៖ កងកម្លាំងនគរបាលការពារបេតិកភណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បាននឹងកំពុងយកចិត្តទុកដាក់ជាខ្លាំង ក្នុងការថែរក្សាការពារវត្ថុបុរាណ និងប្រាង្គប្រាសាទនានា នៅទូទាំងប្រទេស ដើម្បីធានាបាននូវសុវត្ថិភាពចំពោះវត្ថុបុរាណនានា ពីជនខិលខូចមិនស្គាល់ពីគុណតម្លៃមិនអាចកាត់ថ្លៃបាន នៃសម្បត្តិបេតិកភណ្ឌជាតិនេះ ដែលហ៊ានលួចយកគ្រប់ពេលវេលា។

ប្រតិបត្តិការដ៏សកម្មនេះ ត្រូវបានដាក់ពង្រាយ និងដាក់វេនយាមទាំងយប់ទាំងថ្ងៃ នៅតាមតំបន់គោលដៅមួយចំនួន ជាពិសេសខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ និងការពារវត្ថុបុរាណជាច្រើនកន្លែងទៀត ដែលនៅចន្លោះ ខេត្តបន្ទាយមានជ័យ-ឧត្តរមានជ័យ ដោយសារទីនោះកំពុងតែប្រឈមនូវហានិភ័យនៅឡើយ៕

សូមទស្សនាវីដេអូ ស្តីពីចំណាត់ការនៃកិច្ចការពារបេតិកភណ្ឌ ដែលរៀបចំឡើងដោយនាយកដ្ឋានការពារបេតិកភណ្ឌ៖