(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង ក្រោមការណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនគ្រឿងញៀន៤នាក់ ជាបន្ដបន្ទាប់នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ​ដកហូតបានថ្នាំ៦កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ទោ កឹង ឃន បានឲ្យដឹងថា កម្លាំងនគរបាលស្រុកចន្ទ្រា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាន់ ស៊ីណា អាយុ៣០ឆ្នាំ នៅចំណុច​ភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ហើយបន្ដសហការជាមួយកម្លាំងអធិការដ្ឋានក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យបាន៣នាក់ទៀត ទី១៖ ឈ្មោះ វ៉ ហាប់ អាយុ២០ឆ្នាំ ទី២៖ ឈ្មោះ ស៊ន ប្រុក​ អាយុ២៦ឆ្នាំ ទី៣៖ឈ្មោះ ពេញ សោលី​ អាយុ៣១ឆ្នាំ​។

បើតាមលោកស្នងការ ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលជំនាញ ដកហូតបានថ្នាំញៀន៦កញ្ចប់ ម៉ូតូ២គ្រឿង និងទូរស័ព្ទ៨គ្រឿង។​ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីចាត់ការបន្ដ៕​