(កោះកុង)៖ លោក សៅ ស៊ីនធួន នាយករងរដ្ឋបាលសាលាខេត្តកោះកុង ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ស្ថិតនៅលើដងផ្លូវវិថីសាយភូថង នៅចំណុចខាងត្បូង​ ផ្លូវបំបែកចូលទៅពយជប៉ុន ស្រុកគីរីសាគរ ខេត្តកោះកុង។

មន្ដ្រីនគរបាលចរាចរស្រុកបានឲ្យដឹងថា គ្រោះចរាចរណ៍ខាងលើនេះ គឺបណ្តាលមកពីរថយន្តម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2J-9959 បែកកង់​មុខខាងឆ្វេង ក្នុងល្បឿនលឿនហើយក៏រេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខខ្ទេច និងអ្នកបើកបររងរបួសធ្ងន់​។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត៕