(ភ្នំពេញ)៖ បន្ទាប់ពីបានក្លាយជា តារាចម្រៀងកិច្ចសន្យា ប្រចាំផលិតកម្ម រស្មីហង្សមាស​ភ្លាម ឈិន ម៉ានិច្ច បានចេញបទចម្រៀងថ្មីភ្លែត​តែម្ដង ហើយបានធ្វើឲ្យ មានការគាំទ្រភ្លូកទឹកភ្លូកដី រហូតធ្វើឲ្យម្ចាស់ជ័យលាភី «Cambodian Idol» រដូវ កាលទី២រូបនេះ ស្ទើតែស្រក់ទឹកភ្នែក។

កញ្ញា ឈិន ម៉ានិច្ច បានឆ្លងកាត់ជាច្រើនដំណាក់កាល ល្មមតែបានកាន់បានពាន «Cambodian Idol» រដូវ កាលទី២។ នេះពិតជាផ្លូវដ៏វែងឆ្ងាយ សម្រាប់កញ្ញា ឈិន ម៉ានិច្ច ទំរាំបានបានទទួលការ​ពេញចិត្ត និងគាំទ្រ ដូចដែលបានឃើញក្នុង teaser បទដំបូងរបស់នាង។

បទ «នារីក្នុងសុបិនបងជាអ្នកណា?» ជាចំណងជើងបទចម្រៀងថ្មីរបស់ ឈិន ម៉ានិច្ច ដែលកំពុងតែមានការគាំទ្រ ហួសពីការស្មាន បើពិនិត្យទៅលើហ្វេសប៊ុកផេក ផ្លូវការរបស់ផលិតកម្មរស្មី​ហង្សមាស យើងឃើញថា មានចំនួនអ្នកចូលមើលរហូតដល់​ទៅ ៥០០K រីឯអ្នក Share មានចំនួនជិត ២ ម៉ឺន៤ពាន់នាក់ គិតត្រឹមរយៈពេល៥ថ្ងៃប៉ុណ្ណោះ។

ចង់ដឹងថា​ បទថ្មីរបស់ ឈិន ម៉ានិច្ច មានអត្ថន័យ និងអត្ថរសខ្លាំងកម្រិតណា សូមស្ដាប់ទាំងអស់គ្នា ក្នុងវីដេអូខាងក្រោម៖