(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ស្តីពីការកំណត់ និងការបែងចែកតំបន់គ្រប់គ្រង ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី និងមណ្ឌលគីរី ដែលមានផ្ទៃដីសរុបទំហំ ២៥០,០០០ (ពីរសែនប្រាំម៉ឺន) ហិកតា នេះបើយោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះ។
ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី និងមណ្ឌលគីរី ត្រូវបានបែងចែកជា៤ តំបន់រួមមាន៖ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ សម្រាប់ប្រើដល់ការងារគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយនិរន្តភាព៕
សូមអានអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានខ្លឹមសារ ទាំងស្រុងខាងក្រោមនេះ៖