Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជន​គ្រឿងញៀន​៦នាក់ និងថ្នាំញៀន​១៩កញ្ចប់

07-01-2017 10:47

(ភ្នំពេញ)៖ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន កម្លាំងនគរបាលខណ្ឌទួលគោក បានចុះឃាត់ខ្លួនជនសង្ស័យ ៦នាក់ ដែលកំពុងប្រើប្រាស់ថ្នាំញៀន ក្នុងបន្ទប់​លេខ​៤E2 ផ្លូវលេខ៣៣៦ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោកដោយដកហូតបានថ្នាំម៉ាទឹកកក ២៩កញ្ចប់។

លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់ថា ជនសង្ស័យទី១មានឈ្មោះ មឿន វណ្ណា អាយុ២៣ឆ្នាំ មានស្រុកកំណើតភូមិដំរីស ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល, ២.វ៉ាន់ សាម៉ុល អាយុ៣៤ឆ្នាំ មានស្រុកកំណើតភូមិទួលត្នោត ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ៣.ពេជ្រ ពិសី អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកអូរ ឃុំព្រែកអូរ ស្រុកបាទី ខេត្តតាកែវ, ៤.ជា ពេញ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិកោះសំពៅ ឃុំកោះសំពៅ ស្រុកពាមជ ខេត្តព្រៃវែង, ៥.ធី វុធ ហៅវុធ អាយុ២៩ឆ្នាំ មានទីលំនៅ​ភូមិក្រាំង ព្រៃផ្តៅ ឃុំក្រាំងតាយ៉ម ស្រុកពាមជ ខេត្តព្រៃវែង, ៦.រិន ពែក អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដែលដកហូតបាន មានម៉ាទឹកកក ១៩កញ្ចប់តូច ដបកែច្នៃសម្រាប់ជក់គ្រឿងញៀន ទុយោជ័រ និងក្រដាសអាលុយមីញូម ដែកកេស៦ និងកន្រ្តៃ១។ បច្ចុប្បន្នជន​សង្ស័យ​ទាំង៦នាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ​តាមផ្លូវច្បាប់៕