Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជា សុផារ៉ា ចេញសេចក្តី​សំរេចបង្កើត ក្រុមការងារ​ចុះវាស់វែង ប្រមូល​ទិន្នន័យ​ដើម្បីចុះ​បញ្ជីដីធ្លី ជូនប្រជា​ពលរដ្ឋ ដែលមាន​វិវាទទីធ្លីជាមួយ​ ឧកញ៉ា​ ឡោក ហ៊ួរ នៅស្រុក​កៀនស្វាយ និងស្រុកស្អាង

07-01-2017 08:17

(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារចុះវាស់វែង ប្រមូលទិន្ន​ន័យ ដើម្បីចុះបញ្ជីដីមានលក្ខណៈ ជាប្រព័ន្ធជូនប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីជាមួយ លោកឧកញ៉ា ឡោក ហួរ មានទីតាំងនៅស្រុកកៀនស្វាយ និង ស្រុកស្អាង ខេត្ត​កណ្តាល ដែលទើបរាជរដ្ឋាភិបាលដោះស្រាយរួចរាល់។

សូមបញ្ជាក់ថា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ទីស្តីការគណៈរដ្ឋមន្រ្តី បានធ្វើលិខិតផ្ញើជូនទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបង្ហាញពីលទ្ធផល នៃការស្រាវជ្រាវករណីវិវាទដីធ្លីប្រជាពលរដ្ឋ និងលោក ឡោក ហ៊ួរ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា លោក ឡោក ហ៊ួរ បានរំលោភដីប្រជាពលរដ្ឋជាច្រើនពាន់ហិកតា ហើយរាជរដ្ឋាភិបាលសម្រេចដកហូតដី ដែល​លោក ឡោក ហ៊ួរ បានរំលោភដីពីប្រជាពលរដ្ឋចំនួន ២៩៩៧,៩២ហិកតា ព្រមទាំងនិរាករណ៍ប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុចំនួន២៩ប័ណ្ណ៕