(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិបានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក (យប់៤លើក) បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់៩នាក់ និងរបួសស្រាលចំនួន១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៤ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន២៣គ្រឿង រួមមានម៉ូតូ ចំនួន១៤គ្រឿង រថយន្ដធុនតូចចំនួន៦គ្រឿង, រថយន្ដធុនធំ៣គ្រឿង ​និងអ្នកថ្នើរជើងម្នាក់  ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថា្នក់ចរាចរណ៍រួមមានល្មើសល្បឿន៤លើក, ស្រវឹង១លើក, មិនគោរពសិទ្ធិ៣លើក, មិនប្រកាន់ស្ដាំ៣លើក,​ ប្រជែង១លើក, បត់គ្រោះថ្នាក់១លើក និងងងុយដេក១លើក។

សូមបញ្ជាក់ថារយៈ០៦ថ្ងៃចាប់ពីថ្ងៃទី​ ០១ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧១លើក បណ្ដាលឲ្យមនុស្សស្លាប់៣១នាក់ រងរបួសធ្ងន់ចំនួន៧២ នាក់ និងរងរបួសស្រាលចំនួន ៣២នាក់៕