Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឃាតកដៃឆៅ ចូលអារ-ក សម្លាប់ជនរងគ្រោះ៣នាក់ដល់បន្ទប់ជួល ត្រូវតុលាការសម្រេចឃុំខ្លួន​ (Video inside)

06-01-2017 22:19

(សៀមរាប)៖ ឃាតកដៃឆៅ ដែលចូលអារ-ក សម្លាប់ជនរងគ្រោះ៣នាក់ ដល់ក្នុងបន្ទប់ជួល ដែលបណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវលោក សំ ប៊ុនពៅ ចៅក្រមសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួននៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ។

ជាមួយគ្នានោះដែរ ដោយក្ដីអាណិតអាសូរ ​លោកវរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលបន្ទុកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងក្រុមការងារ បាន​ចូលជួបសាកសួរសុខ​ទុក្ខ ជនរងគ្រោះ​ម្នាក់ដែលមិនស្លាប់ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ ដើម្បីជម្រាប ប្រាប់ជនរងគ្រោះអំពី ជនសង្ស័យ ត្រូវបាននគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយអង្គភាព​ពាក់ព័ន្ធ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ រួចរាល់ហើយ។

 បន្ថែមពីនេះ លោកអធិការរង ក៏បាននាំ ថវិកា​ចំនួន៤០ម៉ឺនរៀល ទឹកសុទ្ធចំនួន០៥កេះ ទឹកដោះគោឆៅចំនួន០៤យួរ មកប្រគល់ជូនជនរងគ្រោះ ដើម្បីរួមចំណែក​កាត់បន្ថយការលំបាក និងការចំណាយផ្សេងៗ ក្នុងអំឡុងពេល សម្រាកព្យាបាល​នៅ​មន្ទីពេទ្យបង្អែក​ខេត្តសៀមរាបផងដែរ។

ប្រវត្តិរឿងចុចទីនេះ៖ http://www.freshnewsasia.com/index.php/en/localnews/43564-2017-01-05-08-14-22.html

សូមបញ្ជាក់ថា ​​មនុស្ស៣នាក់ ត្រូវបានឃាតកចិត្តឆៅចូលអារ-ក ប្លន់សម្លាប់ដល់ក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍ឃាតកម្មដល់សាហាវនេះភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្នុងហេតុការណ៍ឃាតកម្មនេះ បណ្ដាលឲ្យជនរងគ្រោះ២នាក់ដេកស្លាប់ ក្នុងថ្លុងឈាម ដែលទី១៖ ឃុន សុយិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត, ទី២៖ ឈ្មោះ វេត រដ្ផា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងទី៣៖ ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នេះ ២នាក់ជាប្ដីប្រពន្ធនឹងគ្នា៕