(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានធ្វើលិខិតផ្ញើជូនទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវករណីវិវាទដីធ្លីប្រជាពលរដ្ឋ និងលោក ឡោក ហ៊ួរ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា លោក ឡោក ហ៊ួរ បានរំលោភដីប្រជាពលរដ្ឋជាច្រើនពាន់ហិកតា ហើយរាជរដ្ឋាភិបាលសម្រេចដកហូតដី ដែលលោក ឡោក ហ៊ួរ បានរំលោភដីពីប្រជាពលរដ្ឋចំនួន២៩៩៧,៩២ហិកតា ព្រមទាំងនិរាករណ៍ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន២៩ប័ណ្ណ។
ព័ត៌មានលម្អិតស្តីពីលទ្ធផល នៃការស្រាវជ្រាវករណីវិវាទដីធ្លីប្រជាពលរដ្ឋ និងលោក ឡោក ហ៊ួរ នៅស្រុកកៀនស្វាយ សូមអានលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីដូចខាងក្រោម៖