(ភ្នំពេញ)៖ របបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ត្រូវបានគេប្រសិទ្ធនាមជារបបវាលពិឃាតដ៏យង់ឃ្នងនៅក្នុងប្រទេសកម្ពុជា ដោយបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ សិស្សនិស្សិត បញ្ញាវន្តជិត ៣លាននាក់។ ក្រៅពីការកាប់សម្លាប់ ក៏ដូចជាការស្លាប់ដោយសារការខ្វះចំណីអាហារ និងបញ្ហាសុខភាពជាដើមនោះ ក៏នៅមានប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារត្រូវបាននិរាសព្រាត់ព្រាស់ពីក្រុមគ្រួសារ និងសាច់ញាតិ បន្សល់នូវក្តីសង្វេគរហូតមកដល់បច្ចុប្បន្ន។
បើទោះបីរបបដ៏យង់ឃ្នងនេះ បានដួលរលំ ៣៨ឆ្នាំទៅហើយក្តី តែក្តីឈឺចាប់របស់ប្រជាពលរដ្ឋនៅក្នុងរបបមួយនេះ ហាក់នៅថ្មីៗនៅឡើយ។ អ្នកស្រី ឱ មុំ រស់នៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាប្រជាពលរដ្ឋខ្មែរ ក្នុងចំណោមពលរដ្ឋខ្មែររាប់លាននាក់ ដែលបានរងគ្រោះក្នុងរបបមួយនេះ។
អ្នកស្រី ឱ មុំ នៅតែចងចាំយ៉ាងច្បាស់នូវជីវិតដ៏សែនខ្លោចផ្សា នៃការនិរាសព្រាត់ប្រាស់។ សូមស្តាប់ការរៀបរាប់របស់អ្នកស្រី ឱ មុំ៕