Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមបងប្អូនត្រៀមបំរុងទឹកទុក! រដ្ឋាករទឹកនឹងផ្អាកផ្គត់ផ្គង់ទឹក ចាប់ពីម៉ោង៩យប់ដល់ម៉ោង៤ព្រឹក នៅយប់ថ្ងៃទី១០ ខែមករា ក្នុងខណ្ឌមានជ័យ

10-01-2017 07:06

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ចាក់អង្រែលើ អង្រែក្រោម ខណ្ឌ​មានជ័យ ពីការផ្អាកផ្គត់ផ្គង់ទឹកស្អាត នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ចាប់ពីម៉ោង២១៖០០នាទីយប់ដល់ ម៉ោង០៤៖០០នាទីព្រឹក ដើម្បភ្ជាប់បំពង់មេនាំទឹកថ្មីទំហំ ២៥០មីល្លីម៉ែត្រ នៅខាងកើតនៃចិញ្ជើមផ្លូវ​ជាតិលេខ២ ចាប់ពីស្ពានអាកាសក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយណ៍ ស្ថិតនៅក្នុងចាក់អង្រែលើ និងចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រដ្ឋាករទឹកបានបញ្ជាក់ថា សូមបងប្អូនប្រជាពលរដ្ឋ ត្រៀមបំរុងទឹកទុកសំរាប់ប្រើប្រាស់ ក្នុងអំឡុងពេលដែល ក្រុមការងារធ្វើការភ្ជាប់បំពង់មេនាំទឹកថ្មីនេះ និងមេត្តាយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះ៕