(កំពង់ធំ)៖ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីប្រកាស ផ្លាស់ប្ដូរតំណែង លោក សុខ លូ ជាអភិបាលខេត្តកំពង់ធំ ជំនួសលោក អ៊ុត សំអន ដែលត្រូវបានផ្លាស់ទៅធ្វើការងារនៅក្រសួងមហាផ្ទៃ។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក សុខ លូ ឧត្តមមន្រ្តីថ្នាក់ទី១ ឱ្យធ្វើជាអភិបាលខេត្តកំពង់ធំ ជំនួសតំណែង លោក អ៊ុត សំអន ដែលត្រូវបានផ្លាស់ទៅធ្វើការងារ នៅទីស្តីការក្រសួងមហាផ្ទៃវិញ។