(ភ្នំពេញ)៖ សាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា នឹងប្រកាសសមាសភាពសាកលវិទ្យាធិការ និងគណៈគ្រប់គ្រងថ្មី ព្រមទាំងដំណើរការបណ្ដុះបណ្ដាលបន្ដរបស់ និស្សិតជំនាន់ទី១០-១១-១២-១៣ នៅវេលាម៉ោង២រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ។
ពិធីនេះ នឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពឧកញ៉ាបណ្ឌិត ជា ចំរើន សហប្រធានក្រុមប្រឹក្សាភិបាល និងឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា ព្រមទាំងគណៈគ្រប់គ្រងមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា ក្រោយបើកដំណើរការសារជាថ្មី មានបណ្ដុះបណ្ដាល៥ថ្នាក់សិក្សា ដោយក្នុងនោះ វគ្គសិក្សាខ្លីៗ, ថ្នាក់បរិញ្ញាបត្ររង, ថ្នាក់បរិញ្ញាបត្រ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ 081 800 023, 096 555 5590, 011 777 077, 016 900 003។ អាស័យដ្ឋានរបស់សាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា នៅអគារលេខ១៣១BC ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ខាងលិចវិទ្យាល័យសន្ធរម៉ុក។
សូមជម្រាបថា ឧកញ៉ាបណ្ឌិត ឡាច សំរោង ត្រូវបានតែងតាំងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា ជាផ្លូវការនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ ឧកញ៉ាបណ្ឌិត ឡាច សំរោង ប្ដេជ្ញាថា នឹងធ្វើឲ្យសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ស្ថិតនៅក្នុងការអប់រំកម្រិតគុណភាពខ្ពស់ ហើយនិស្សិតចេញ ពីសាកលវិទ្យាល័យនេះ ទទួលបានការយកទៅធ្វើការងារ និងទទួលប្រាក់ខែខ្ពស់៕