អស់ទាស់! ត្រឹមតែ១២ម៉ោង បទ «សុំទោសដែលទុកអូនចោល» មានអ្នកចូលទស្សនាដល់ទៅ ២៦ម៉ឺននាក់
06-01-2017 12:02
(ភ្នំពេញ)៖ វីដេអូបទចម្រៀង «សុំទោសដែលទុកអូនចោល» របស់កំពូលតារាចម្រៀង ឆន សុវណ្ណរាជ បានធ្វើឲ្យកក្រើកហ្វេសប៊ុក កាលពីយប់មិញនេះ ដែលបានស្រូបយកអ្នកទស្សនា រហូតដល់ទៅ២សែន៦ម៉ឺន៤ពាន់នាក់។ ចំណែកឯអ្នក Share មានរហូតដល់ ២ម៉ឺននាក់ ដែលជាតួលេខ ដ៏គួរឲ្យភ្ញាក់ផ្អើល បើគិតទៅលើរយៈពេលត្រឹមតែ១២ ម៉ោងប៉ុណ្ណោះ។
គួរបញ្ជាក់ថា បទ «សុំទោសដែលទុកអូនចោល!» ជាវីដេអូបទចម្រៀងតសាច់រឿងពីបទ «ចង់ទៅ ទៅៗ» របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលមានការគាំទ្រ ភ្លូកទឹកភ្លូកដីនាពេលកន្លងមក។
តោះកុំបង្អង់យូរ សូមទស្សនា MV ទាំងអស់គ្នា ចង់ដឹងថា បទ «សុំទោសដែលទុកអូនចោល» មានសាច់រឿងដ៏គួរឲ្យជក់ចិត្តដូចម្ដេចខ្លះ?