(ភ្នំពេញ)៖ រដ្ឋសភា បានសម្រេចបិទសម័យប្រជុំលើកទី៧ នីតិកាលទី៥ ចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧នេះតទៅ បន្ទាប់ពីអនុម័តសេចក្តីព្រាងច្បាប់ចំនួន៩ ដែលស្នើដោយរាជរដ្ឋាភិបាល ក្នុងរយៈពេល៣ខែមកនេះ។នេះបើតាមសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា។
ក្នុងរយៈពេល៣ខែនេះ ក្រៅពីអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៩ រដ្ឋសភា ក៏បានបោះឆ្នោតផ្តល់សេចក្តិទុកចិត្តលើអគ្គសវនករ និងអគ្គសវនកររងចំនួន៣រូប នៃអាជ្ញាធរសវនកម្មជាតិ សម្រាប់អាណត្តិទី៥ និង ស្តាប់ការឆ្លើយបំភ្លឺដោយផ្ទាល់មាត់ជូនរដ្ឋសភារបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា៖