Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមសរសើរ! កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល ឆ្លៀតពេលទំនេរពីកម្មសិក្សា នៅសាលាក្រុងសៀមរាប ចូលរួមចំណែកសំអាតបរិស្ថាន

06-01-2017 08:22

(សៀមរាប)៖ នៅព្រឹកព្រលឹម ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ កម្មសិក្សាការី វិក្រិត្យការមន្រ្តីជាន់ខ្ពស់ នៃសាលាផូមិន្ទរដ្ឋបាល ប្រមាណជាង១០នាក់ បាននាំគ្នាទៅរើសសំរាមលើវាលស្មៅ ប្រ៉បកសិណទឹក នៅមុខប្រាសាទអង្គរតូច។

តំណាងកម្មសិក្សាការីបានឲ្យដឹងថា ក្រុមរបស់លោកចំនួន១២នាក់ ត្រូវបានសាលាឲ្យមកចុះកម្មសិក្សា ស្តីពី «ការរៀបចំ និងអនុវត្តគំរោងអភិវឌ្ឍន៏» នៅសាលាក្រុងសៀមរាប រយៈពេល១៥ថ្ងៃ តែឆ្លៀតពេលទំនេរពីកម្មសិក្សា ក៏នាំគ្នាចូលរួមចំណែក សំអាតបរិស្ថាននៅទីនេះ ព្រោះថា ប្រជាពលរដ្ឋយើងមួយចំនួនតូច ដែលមកលេងកំសាន្តនៅទីធ្លានេះ បានបោះចោលសំរាម ពាសវាលពាសកាល មិនបានវេចខ្ចប់ដាក់ក្នុងធុងសំរាមនោះទេ។

លោកបានសំណូមពរ ឲ្យបងប្អូនអាជីវករ ដែលដាក់កន្ទេលលក់ដូរចំណីអាហារ នៅទីនោះឲ្យជួយសំអាតផង ក្រោយពីឈប់លក់ដូរ ព្រោះជាទីតាំងតំបន់ទេសចរណ៍ ដែលជាសម្បត្តិបេតិកភណ្ឌរបស់ជាតិយើង ហើយភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកទស្សនា អីចឹងទេ សូមឲ្យរក្សាអនាម័យ បរិស្ថានល្អ ដើម្បីសុខភាពយើងទាំងអស់គ្នា៕